សូមស្វាគមន៍
ហេបភីនេស ឡងប្រ៊ីដ រីសត
រីសតយើងមានទីតាំងស្ថិតនៅចំនុចប្រសព្វនៃខេត្តចំនួនបីគឺ បាត់ដំបង ពោធិសាត់ និងប៉ៃលិនដែលជាកន្លែងដ៏ល្អឥតខ្ចោះសម្រាប់អ្នកស្រឡាញ់ធម្មជាតិ។ លោកអ្នកធ្វើដំណើរត្រឹមតែ ៣០ គីឡូម៉ែត្រពីព្រំដែនប្រទេសថៃ ទស្សនាទេសភាពព្រៃភ្នំដ៏ស្រស់ស្អាត ទឹកជ្រោះ និងកន្លែងស្អាតៗជាច្រើន។ សំឡូត ត្រូវបានគេស្គាល់ថាជាកន្លែងមានសក្កានុពលខាងដំណាំទុរេន និង តាងែន។ ប្រសិនបើលោកអ្នកមានបំណងស្វែងយល់បន្ថែម អាចធ្វើដំណើរមកចាប់ពីខែឧសភាដល់ខែកក្កដា ដែលជាពេលប្រមូលផលសម្រាប់ផ្លែឈើទាំងនេះ។ លោកអ្នកនឹងទទួលបានភាពរីករាយជាមួយធម្មជាតិបៃតង ស្រូបខ្យល់អាកាសបរិសុទ្ធដែលមានតែមួយគត់នៅ ហេបភីនេស ឡុងប្រ៊ីដ រីសត។
រីករាយជាមួយបទពិសោធន៍ដ៏ពិសេស
ភ្លក់រសជាតិកាហ្វេលើភ្នំ
ផ្សាភ្ជាប់ខ្លួនអ្នកជាមួយនឹងភាពស្រស់ស្អាតនៃធម្មជាតិ ដាស់អារម្មណ៍របស់អ្នកជាមួយកាហ្វេមួយពែង ស្រូបយកខ្យល់អាកាសបរិសុទ្ធនៅលើភ្នំ បណ្ដែតអារម្មណ៍ទៅតាមបទភ្លេងនៃសម្លេងសត្វយំដ៏ពិរោះ។
សប្បាយរីករាយ
ហាងកាហ្វេ និងស្រាក្រឡុក
ឱកាសរីករាយជាមួយកាហ្វេ ស្រាក្រឡុកដ៏ពិសេស ដែលមានតែមួយនៅហាងកាហ្វេលំហរបស់យើង ជាប់ជាមួយអាងហែលទឹកដ៏ស្រស់ស្អាត។ យើងមានកន្លែងដ៏ល្អឥតខ្ចោះសម្រាប់ការបន្ធូរអារម្មណ៍ និងសម្រាកកាយពីការងារ។ នៅចាំដល់ពេលណាទៀត? ប្រញាប់ឡើង អញ្ជើញមកឥឡូវនេះ ដើម្បីទទួលបានពេលវេលាដ៏ល្អបំផុតសម្រាប់ជីវិត!
ភាពងាយស្រួល
ស្វែងរកបានរបស់ជាច្រើន
នៅក្នុង មីនីម៉ាត
កំពុងស្វែងរកហាងមួយសម្រាប់អាហារសម្រន់ទាំងអស់របស់អ្នកមែនទេ? Mini Mart! របស់យើងផ្តល់ជូននូវផលិតផលជាច្រើនប្រភេទ រួមទាំងអាហារសម្រន់ដ៏ឈ្ងុយឆ្ងាញ់ និងភេសជ្ជៈជាច្រើនប្រភេទ។ ហាងរបស់យើងបើកដំណើរការរហូតដល់ម៉ោង ៨យប់។ ដូច្នេះហើយ នៅចាំអីទៀត ឆាប់មក របស់ឆ្ងាញ់ៗជាច្រើននៅចាំអ្នក!