ហេបភីនេស ឡងប្រ៊ីដរីសត

យើងនឹងនាំយកអនុស្សាវរីយ៍ដ៏ល្អសម្រាប់អ្នក

សូមស្វាគមន៍

ហេបភីនេស ឡងប្រ៊ីដ រីសត

រីសតយើងមានទីតាំងស្ថិតនៅចំនុចប្រសព្វនៃខេត្តចំនួនបីគឺ បាត់ដំបង ពោធិសាត់ និងប៉ៃលិនដែលជាកន្លែងដ៏ល្អឥតខ្ចោះសម្រាប់អ្នកស្រឡាញ់ធម្មជាតិ។ លោកអ្នកធ្វើដំណើរត្រឹមតែ ៣០ គីឡូម៉ែត្រពីព្រំដែនប្រទេសថៃ ទស្សនាទេសភាពព្រៃភ្នំដ៏ស្រស់ស្អាត ទឹកជ្រោះ និងកន្លែងស្អាតៗជាច្រើន។ សំឡូត ត្រូវបានគេស្គាល់ថាជាកន្លែងមានសក្កានុពលខាងដំណាំទុរេន និង តាងែន។ ប្រសិនបើលោកអ្នកមានបំណងស្វែងយល់បន្ថែម អាចធ្វើដំណើរមកចាប់ពីខែឧសភាដល់ខែកក្កដា ដែលជាពេលប្រមូលផលសម្រាប់ផ្លែឈើទាំងនេះ។ លោកអ្នកនឹងទទួលបានភាពរីករាយជាមួយធម្មជាតិបៃតង ស្រូបខ្យល់អាកាសបរិសុទ្ធដែលមានតែមួយគត់នៅ ហេបភីនេស ឡុងប្រ៊ីដ រីសត។

រីករាយជាមួយបទពិសោធន៍ដ៏ពិសេស

ភ្លក់រសជាតិកាហ្វេលើភ្នំ

ផ្សាភ្ជាប់ខ្លួនអ្នកជាមួយនឹងភាពស្រស់ស្អាតនៃធម្មជាតិ ដាស់អារម្មណ៍របស់អ្នកជាមួយកាហ្វេមួយពែង ស្រូបយកខ្យល់អាកាសបរិសុទ្ធនៅលើភ្នំ បណ្ដែតអារម្មណ៍ទៅតាមបទភ្លេងនៃសម្លេងសត្វយំដ៏ពិរោះ។

កន្លែងស្នាក់នៅ

បន្ទប់គេងរបស់យើង

សប្បាយរីករាយ

ហាងកាហ្វេ និងស្រាក្រឡុក

ឱកាសរីករាយជាមួយកាហ្វេ ស្រាក្រឡុកដ៏ពិសេស ដែលមានតែមួយនៅហាងកាហ្វេលំហរបស់យើង ជាប់ជាមួយអាងហែលទឹកដ៏ស្រស់ស្អាត។ យើងមានកន្លែង​ដ៏​ល្អ​ឥត​ខ្ចោះ​សម្រាប់​ការបន្ធូរអារម្មណ៍ និង​សម្រាក​កាយពីការងារ។ នៅចាំដល់ពេលណាទៀត? ប្រញាប់ឡើង អញ្ជើញមកឥឡូវនេះ ដើម្បីទទួលបានពេលវេលាដ៏ល្អបំផុតសម្រាប់ជីវិត!

ភាពងាយស្រួល

ស្វែងរកបានរបស់ជាច្រើន
នៅក្នុង មីនីម៉ាត

កំពុងស្វែងរកហាងមួយសម្រាប់អាហារសម្រន់ទាំងអស់របស់អ្នកមែនទេ? Mini Mart! របស់យើងផ្តល់ជូននូវផលិតផលជាច្រើនប្រភេទ រួមទាំងអាហារសម្រន់ដ៏ឈ្ងុយឆ្ងាញ់ និងភេសជ្ជៈជាច្រើនប្រភេទ។ ហាងរបស់យើងបើកដំណើរការរហូតដល់ម៉ោង ៨យប់។ ដូច្នេះ​ហើយ​ នៅចាំអីទៀត ឆាប់មក​ របស់ឆ្ងាញ់ៗជាច្រើននៅចាំអ្នក!