អំពីយើង
We make the best for all our customers.
ហេបភីនេស ឡងប្រ៊ីដ រីសត
បេសកកម្មរបស់យើងគឺផ្តល់ឱ្យអតិថិជននូវការចងចាំដ៏ល្អបំផុត
នៅឆ្នាំ ២០២២ អតិថិជនមួយក្រុមមានគ្នា ៧នាក់ ដែលបានចែករំលែកក្តីស្រឡាញ់យ៉ាងជ្រាលជ្រៅចំពោះធម្មជាតិ ដែលយើងបានបំពេញក្តីស្រមៃរបស់ពួកគេដោយបានផ្ដល់នៅកន្លែងលំហែដ៏ពិសេស សម្រាប់ពួកគេក្នុងការសម្រាកលំហែកាយ បន្ទាប់ពីចូលនិវត្តន៍។ ពួកគាត់ទទួលបាននូវបទពិសោធន៍ដ៏ពិសេសជាមួយក្រុមគ្រួសារ មិត្តភ័ក្តិ ជាមួយអ្នកដ៏ទៃ ដោយចែករំលែកនូវចំណង់ចំណូលចិត្តចំពោះធម្មជាតិ ស្វែងរកភាពស្ងប់ស្ងាត់ជាមួយនឹងធម្មជាតិព្រៃភ្នំដ៏ស្រស់បំព្រង និងទេសភាពជុំវិញដ៏ស្រស់ត្រកាល។ រីករាយពេលវេលាដ៏មានតម្លៃ និងបង្កើតអនុស្សាវរីយ៍ដ៏ល្អជាមួយមនុស្សជាទីស្រលាញ់របស់ពួកគាត់ទាំងអស់គ្នា

លក្ខណៈពិសេសរបស់យើង
ហេតុអ្វីត្រូវជ្រើសរើសយកយើងខ្ញុំ
យើងមានសកម្មភាពជាច្រើនដែលក្រុមគ្រួសារ និងមិត្តភ័ក្តិអាចធ្វើ និងលេងអំឡុងពេលស្នាក់នៅជាមួយយើងខ្ញុំ!
ហេបភីនេស ឡងប្រ៊ីដ រីសតរបស់យើងមានទំហំជាង ៥០ហិកតា ដែលផ្តល់ជូននូវសកម្មភាពជាច្រើនសម្រាប់ក្រុមគ្រួសារ និងមិត្តភក្តិដើម្បីរីករាយក្នុងអំឡុងពេលស្នាក់នៅជាមួយយើង។ សកម្មភាពទាំងនេះមួយចំនួនរួមមាន:
- ហែលទឹកលេងក្នុងអាងព័ទ្ធជុំវិញដោយទិដ្ឋភាពព្រៃភ្នំដ៏អស្ចារ្យ
- ជិះកង់ជុំវិញរីសត និងនៅតំបន់ភ្នំដែលនៅក្បែរ
- ជិះម៉ូតូលេងកម្សាន្ដទៅតាមទីតាំងដែលរៀបចំ
- រៀបចំកម្មវិធីសប្បាយផ្សេងៗនៅក្នុងតំបន់រីករាយរបស់យើង
- រីករាយជាមួយកាហ្វេ ឬស្រាក្រឡុកនៅហាងកាហ្វេ និងបាររបស់យើងដែលមានទីតាំងនៅជិតអាងទឹក
- អង្គុយហូបកាហ្វេ ក្រោមដើមឈើ គយគន់សម្រស់ព្រៃភ្នំ
- អាចស្វែងរករបស់ជាច្រើនប្រភេទដែលមាននៅក្នុងម៉ាតរបស់យើង